រដ្ឋបាលខេត្តតាកែវ

Takeo Administration
ស្វែងរក

រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញ លើកទី២ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត

តាកែវ៖​ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១កើត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី០១​ ខែសីហា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ យស​ ណាស៊ី​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត​ លើកទី២​ អាណត្តិ​ទី៣​ ដោយមានការចូលរួមពីសំណាក់ឯកត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត  ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលនៃគណៈអភិបាលខេត្តតាកែវ​ ​ លោក លោកស្រីអភិបាលរងខេត្ត​​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​ ៣ប្រភេទ​។

ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត

របៀបវារៈ​ នៃកិច្ចប្រជុំមានដូចខាងក្រោម៖

  • ពិនិត្យ​ និង​អនុម័ត​ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលេីកទី១​ អាណត្តិ​ទី៣​ របស់ក្រុមប្រឹក្សាខេត្តតាកែវ
  • ពិនិត្យ​ និង​អនុម័ត​ សេចក្តី​ព្រាងដីកាស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត
  • ពិនិត្យ​ និង​អនុម័ត​ សេចក្តី​ព្រាងប្រតិទិន​ នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយះពេល​ ១២ខែចាប់ពីកិច្ចប្រជុំសាមញ្ញលេីកទី​ ២តទៅ
  • ពិនិត្យ​ និង​អនុម័ត​ សេចក្តី​ព្រាងរបាយការណ៍​ប្រចាំខែ​កក្ដដា​ ឆ្នាំ​២០១៩​ ស្ដីពីការអនយុវត្តន៍របស់រដ្ឋបាលខេត្តតាកែវ
  • ពិនិត្យ​ និង​អនុម័ត​ សេចក្តី​ព្រាង​ សេចក្តី​សម្រេច​ ស្ដីពីការបែងចែក​ភាកិច្ចជូណ ឯកឧត្ដម​ លោកជំទាវ​ ប្រធាន​ និងសមាជិក​ក្រុមប្រឹក្សាខេត្តឲ្យទទួលបន្ទុកពិនិត្យ​ តាមដានវាយតម្លៃ​ របាយការណ៍​ប្រចាំខែ​ ប្រចាំត្រីមាស​ ប្រចាំឆមាស​ ប្រចាំ៩ខែ​ និងប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តតាកែវ​ 
  • ប្រកាសពេលវេលាប្រជុំក្រុមប្រឹក្សាខេត្ត​ លើកទី៣។

អត្ថបទទាក់ទង