សារ​កំហុស

Notice ៖ Undefined offset: 1 ក្នុង counter_get_browser() (ជួរ 70 នៃ /home/unvanna/domains/takeo.gov.kh/public_html/sites/all/modules/counter/counter.lib.inc) ។

ទីតាំងភូមិសាស្រ្ត

ស្ថានភាពទូទៅ

ខេត្តតាកែវ មានទីតាំងស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជាមានចម្ងាយ ៧៨គ.ម តាមបណ្ដោយផ្លូវជាតិលេខ២ និង ៨៧គ.ម តាមផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ និងមានព្រំប្រទល់៖

  • ខាងជើង និងខាងកើត ជាប់នឹងខេត្តកណ្ដាល
  • ខាងត្បូង ជាប់នឹងប្រទេសវៀតណាម
  • ខាងលិច ជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺ។

ខេត្តនេះ មានផ្ទៃដី ៣.៥៦២,៧០ គម២ ហើយចែកចេញជា៖

  • ក្រុង ០១  ស្រុក ០៩  សង្កាត់ ០៣  ឃុំ ៩៧  ភូមិ ១.១១៩
  • មានគ្រួសារសរុបចំនួន ២០៨.២២១គ្រួសារ
  • មានប្រជាជនសរុប ៩៩១.៩៤៧នាក់ (ស្រី ៥០៨.៩៦៥នាក់)
  • មានដង់ស៊ីតេ ២៧៨នាក់/គ.ម២

ស្ថិតិមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍

. រមណីយដ្ឋាន ខេត្តតាកែវ មាន៖

  • រមណីយដ្ឋាន  ០៨កន្លែង

  • ប្រាសាទ  ០២កន្លែង

  • សារមន្ទីរ  ០២កន្លែង

  • មណ្ឌលកម្សាន្ត    ០១កន្លែង

  • មណ្ឌលឧក្រិដ្ឋកម្ម  ០១កន្លែង

ក្រៅពីសក្ដានុពលខាងលើនេះ ខេត្តក៏មានទីតាំងជាច្រើន

កន្លែងទៀត ដែលមានសក្ដានុពលសម្រាប់ទេសចរណ៍ផងដែរ។ ប៉ុន្តែកន្លែងទាំងនោះ មន្ទីរពុំទាន់មានលទ្ធភាពស្ដារ និងអភិវឌ្ឍនៅឡើយទេ រួមមាន៖

  • អន្លង់ភ្ញៀវ  (ស្រុកត្រាំកក់)
  • ទំនប់ទឹកខ្ពបត្របែក    (ស្រុកត្រាំកក់)
  • ទំនប់ទឹកត្នោតទេរ  (ស្រុកសំរោង)
  • វត្តភ្នំសន្លុងថ្មី  (ស្រុកទ្រាំង)
  • ប្រាសាទជប់ពល  (ក្រុងដូនកែវ)
  • តំបន់អភិរក្សសត្វក្រៀល  (ស្រុកបុរីជលសារ និង កោះអណ្ដែត)