សារ​កំហុស

Notice ៖ Undefined offset: 1 ក្នុង counter_get_browser() (ជួរ 70 នៃ /home/unvanna/domains/takeo.gov.kh/public_html/sites/all/modules/counter/counter.lib.inc) ។

រមណីយដ្ឋានទេសចរណ៍

សារមន្ទីរខេត្តតាកែវ និងសារមន្ទីរអង្គរបុរី

នៅខេត្តតាកែវ មានសារមន្ទីរចំនួន២ ត្រូវគេបង្កើតឡើង មួយមានទីតាំងនៅទីរួមខេត្តស្រុកអង្គរបុរី (ក្បែរភ្នំដា) និងទី២ នៅកណ្តាលទីក្រុងដូនកែវតែម្តង។ សារមន្ទីរនៅទីរួមខេត្តនេះ​ គឺមានលក្ខណៈសំខាន់ជាងគេ ព្រោះវាបានរចនាឡើងតាមរចនាបទស្ថាត្យកម្មសិល្បៈភ្នំដា។ ហើយវារក្សាទុកនូវរាល់បេតិកភណ្ឌវត្ថុជាច្រើន ដែលប្រមូលបានពីប្រជាជននៅទូទាំងខេត្តតាកែវ។  សារមន្ទីរនេះបើកចាប់ពីម៉ោង ៨-១១ព្រឹក និង  ២-៥ល្ងាច  ពីថ្ងៃចន្ទ-សៅរ៍ ​តម្លៃសំបុត្រចូលទស្សនា​១ដុល្លាសម្រាប់ជនបរទេស។

រមណីយដ្ឋាន ភ្នំខ្លែង

ភ្នំខ្លែងគឺជាទីអារាមជាទីសក្ការៈមួយដែលបង្កើតឡើងតាំងពីសតវត្សទី១៨ ហើយបានបញ្ចប់ការសាង សង់អំឡុងទសវត្ស ១៧៣៥ ដោយព្រះគ្រូចៅអធិការដ៏ជាទីគោរពមួយព្រះអង្គ ​និងដោយការចូលរួមបរិច្ចាកពី ប្រជាពលរដ្ឋនៅតំបន់នោះជាច្រើនជំនាន់ផងដែរ    ហើយពីមួយថ្ងៃទៅមួយថ្ងៃវត្តភ្នំខ្លែង   ទទួលបានការពេញ និយមគោរពបូជាពីប្រជាជនទូទាំងខេត្តតាកែវ។ នៅរៀងរាល់ចុងសប្តាហ៍និងជាពិសេសថ្ងៃសីលមាន​ពុទ្ធបរិស័ទ ជាច្រើននៅបន់ស្រន់ ដើម្បីសុំសេចក្តីសុខ និងលាភសំណាងពីបារមីវត្តនោះ។ អ្វីដែលធ្វើឲ្យភ្នំខ្លែងកាន់តែ ទាក់ទាញភ្ញៀវទេសចរថែមទៀតនោះ គឺរមណីយដ្ឋាននេះស្ថិតនៅលើកំពូលភ្នំ ដែលព័ទ្ធជុំវិញដោយវាលស្រែ លាតសន្ធឹងល្វឹងល្វើយជាប្រភពនាំមកនូវខ្យល់អាកាស​បរិសុទ្ធប្រកបដោយ

រមណីយដ្ឋានធម្មជាតិកែច្នៃ ជ្រោះផ្អោក

រមណីយដ្ឋានធម្មជាតិកែច្នៃ ជ្រោះផ្អោក គឺជារមណីយដ្ឋានដែលបានបង្កើតឡើងនៅឆ្នាំ២០០០ ដែលមានទីតាំងស្ថិតនៅភូមិជ្រោយស្លែង ឃុំគិរី ចុងកោះ ស្រុកគិរីវង់ មានចម្ងាយ ១២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង ៤២គីឡូម៉ែត្រ ពីទីរួមខេត្ត  តាមបណ្តោយ ផ្លូវជាតិលេខ២។ រមណីដ្ឋាននេះនៅរដូវវស្សា មានទឹកជ្រោះធ្លាក់ច្រើនពីលើភ្នំ​ និងនៅរដូវប្រាំង គឺពុំសូវមានទឹកធ្លាក់ទេ ហើយរមណីយដ្ឋាននេះក៏សំបូរផងដែរនូវ ដំណាំហូបផ្លែ ដូចជាខ្នុរ ចេក ដំឡូង ស្វាយ ។ល។ ពិសេសទៀត នោះនៅទីនោះក៏មានលក់វត្ថុអនុស្សាវរីយ៍ដែលមានតម្លៃដូចជា ត្បូងថ្មជាដើម។

រមណីយដ្ឋាន ប្រាសាទតាញាណ

ប្រាសាទតាញាណ​​​ គឺជាក្រុមប្រាសាទតូចៗដែលស្ថិតនៅចម្ងាយប្រមាណ ​៣០០ម៉ែត្រ ពីប្រសាទ បាយ៉ង់កោ​។ ប្រាសាទនេះសាងសង់ក្នុងរាជស្តេចភវ័រ្មនទី១ នាសតវត្សទី៧ ដើម្បីឧទ្ទិសដល់ព្រះសិវៈ នៃព្រហ្មញ្ញ សាសនា។ សំណង់ប្រាសាទនេះសង់ដោយឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ភាពប្លែកៗនៃស្ថាបត្យកម្មប្រាសាទ នេះ គឺប្រហែលជាស្ថិតនៅក្នុងអន្តររចនាបទប្រាសាទព្រៃក្មេង និងប្រាសាទសំបូរព្រៃគុក។ នៅតាមដងផ្លូវពីឃុំ ព្រះបាទជាន់ជុំ អ្នកទេសចរទាំងឡាយនឹងធ្វើដំណើរឆ្លងកាត់តាមចំការដំណាំហូបផ្លែរបស់អ្នកភូមិ ផ្លែឈើដាំ តាមបែបធម្មជាតិទាំងនោះក៏អាចរកទិញបាននៅទីនោះ ដោយតម្លៃធូរថ្លៃផងដែរ។ ហើយអ្នកស្រុកនៅទីនោះអាច នឹងក្លាយជាអ្នកនាំភ្ញៀវ សម្រាប់លោកអ្នកដើម្បីឡើងទៅកាន់ភ្នំ

រមណីយដ្ឋាន សួនសត្វភ្នំតាម៉ៅ

ហួសពីប្រាសាទតាព្រហ្មប្រមាណ ១០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២ អ្នកទេសចរទាំងឡាយអាចនឹង ទៅដល់រមណីយដ្ឋានប្រកបដោយធម្មជាតិគួរជាទីរម្យនា នៅទីនោះគឺសួនសត្វភ្នំតាម៉ៅ។ អង្គការសត្វព្រៃ ពិភពលោកបានចូលរួមធ្វើការអភិរក្ស ​​និងថែរក្សាសួនសត្វភ្នំតាម៉ៅ ដើម្បីជួយសម្រួល ក៏ដូចជាធ្វើការអភិវឌ្ឍន៍ យ៉ាងណាឲ្យសួនសត្វនេះមាននិរន្តភាព ហើយអាចបើកទទួលភ្ញៀវទេសចរឲ្យចូលទស្សនាបានជាប្រចាំតាម កម្រិតថ្នាក់ជាតិមួយ។ ទីនេះមានទ្រុងសត្វគួរឲ្យចាប់អារម្មណ៍ជាច្រើនរួមទាំង សត្វខ្លា ដំរី និងខ្លាឃ្មុំ ។ល។ សួនសត្វភ្នំតាម៉ៅ គឺជាទីកន្លែងល្អបំផុតសម្រាប់ធ្វើការស្វែងយល់អំពីសត្វព្រៃនៅកម្ពុជា​។

រមណីយដ្ឋាន បឹងទន្លេបាទី ប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ

នៅតាមដងផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣០ ពីភ្នំពេញ រួចបត់ស្តាំតាមស្លាកសញ្ញា ពីផ្លូវជាតិចម្ងាយ ២ គីឡូម៉ែត្រ គឺទៅដល់រមណីយដ្ឋានធម្មជាតិ និង វប្បធម៌ ដោយមានប្រាសាទបុរាណដ៏ល្អត្រកាល ហើយក៏ជាទីកន្លែងទទួលទានអាហារភិកនិកជិតទីក្រុងផងដែរ។

១. បឹងទន្លេបាទី

រមណីយដ្ឋាន ប្រាសាទបាយ៉ង់កោ

ប្រាសាទបាយ៉ង់កោ មានចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រ ពីក្រុងតាកែវ ទីនោះមានប្រាសាទបុរាណមុន សម័យអង្គរពីរក្រុម គឺក្រុមប្រាសាទធំ ហៅប្រាសាទបាយ៉ង់កោ និងក្រុមប្រាសាទតូចហៅថា ក្រុមប្រាសាទ តាញាណ។ ​ប្រាសាទទាំងនោះស្ថិតនៅលើភ្នំមានព្រៃពណ៌បៃតងព័ទ្ធជុំវិញ គ្របដណ្តប់ដោយក្លិនផ្កាព្រៃស្រស់ៗ សាយភាយសព្វទិសទី។ លក្ខណៈពិសេសៗជាច្រើនរបស់សំណង់ប្រាសាទនេះស្ថិតនៅក្នុងស្ថានភាពល្អបង្គួរ។ សម្រាប់អ្នកនិយមទស្សនាប្រាសាបុរាណទាំងនោះ គឺចាប់ផ្តើមដោយផ្លូវលំស្រទបចេកកាត់ចំការអ្នកស្រុកមាន ស្វាយ ​ខ្នុរ ព្រៃឈើនិងផ្ទាំងថ្មធំៗ។ វាគួរតែជ្រើសរើសរកស្បែកជើងណាល្អបន្តិចហើយសម្រាប់ការឡើងទៅ ទីនោះ។ ហើយបន្ទាប់មកអ្នកនឹងត្រូវឡើងតាមជណ្តើរបុរាណចំនួន ៩០កាំ ឆ្ពោ

រមណីយដ្ឋាន ប្រាសាទភ្នំដា

រមណីយដ្ឋានភ្នំដា ត្រូវបានគេជឿជាក់ថា ជាទីកន្លែងចាប់ផ្តើមកំណើតដំបូងបំផុតនៃសង្គមជាតិកម្ពុជា។ សម័យកាលហ្វូណននោះហើយ ដែលបានសាងសង់ប្រាសាទថ្មដំបូងបំផុតនៅកម្ពុជា  ហើយដែលបច្ចុប្បន្នស្ថិត នៅក្នុងប្រទេសកម្ពុជា និង ភាគខាងត្បូងវៀតណាមខ្លះៗ។ ប្រាសាទភ្នំដាសាងសង់តាំងពីសតវត្សទី៤-៦  ដោយថ្មបាយក្រៀម ថ្មភក់ និងឥដ្ឋ ហើយសង់នៅលើកំពូលភ្នំមួយដែលមានកម្ពស់ជាង ៥០ម៉ែត្រ ដើម្បីឡើងទៅ ដល់ទីនោះគេត្រូវធ្វើដំណើរដោយជណ្តើរថ្មពីខាងជើងភ្នំនាទិសឦសាន។ អ្នកទេសចរអាចទៅកាន់ភ្នំដា ដោយ ធ្វើដំណើរតាមទូកម៉ាស៊ីនពីក្រុងតាកែវ ដោយប្រើរយៈពេល ៥០នាទីជាមធ្យម ឬយូរជាងនេះនារដូវប្រាំង និងត្រូវ ចំណាយប្រាក់ ៣០ដុល្លារ ក្នុងមួយទូក​សម្រាប់ទៅមក។ ឬក៏បត់ឆ្វេងដៃពី

ទស្សនាភូមិតម្បាញក្រមា និងសូត្រ

               ប្រជាជនកម្ពុជាទូទាំងប្រទេស មានកេរ្តិ៍ឈ្មោះល្បីល្បាញខាងប្រពៃណីផលិតសូត្រ និងតម្បាញ។ ប៉ុន្តែ សម្រាប់ដំណើរទស្សនាចរ ងាយស្រួលក្នុងរយៈពេលមួយថ្ងៃប្រកប ដោយចំណាប់អារម្មណ៍នោះ យើងសូម ណែនាំទីកន្លែងមួយចំនួនដូចជា ឃុំពារាម ឃុំត្នោត នៅក្នុងស្រុកបាទី និងឃុំតាំងយ៉ាប នៅក្នុង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅតាមភូមិនៃឃុំតាំងយ៉ាប ត្រូវបានគេស្គាល់ជាទូទៅថា ជា “ភូមិប្រពៃណីត ម្បាញសូត្រ និងក្រមា” ហើយវាជាភូមិករដែលមានចំ​នួនប្រជាជនច្រើនជាងគេជាអ្នកតម្បាញ និងមានចម្ងាយតែ ៤គីឡូម៉ែត្រ ពីជើងភ្នំជីសូរ្យ ដែលមានចម្ងាយសរុបប្រមាណ ៦៥គីឡូម៉ែត្រ ពីភ្នំពេញ។ ប្រជាជននៅភូមិនោះ មានជីវភាពរស់នៅដោយពឹងផ្អែកលើប្រពៃណីទំនៀមទំលាប់ជាអ្

រមណីយដ្ឋាន ប្រាសាទភ្នំជីសូរ្យ

ប្រាសាទភ្នំជីសូរ្យសាងសង់នៅលើកំពូលភ្នំ ភ្ញៀវត្រូវធ្វើដំណើរឡើងតាមជណ្តើរដែលមាន  ចំនួន៤១២កាំ ពីខាងត្បូង និងផ្លូវរថយន្តពីទិសខាងកើតដល់កំពូលភ្នំតែម្តង។ រមណីយដ្ឋាននេះ មានទស្សនីយភាពគួរ ជាទីចាប់អារម្មណ៍ខ្លាំងណាស់សំណង់ប្រាសាទសាងសង់ដោយថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់  មានលក្ខណៈ ខណ្ឌជាបន្ទប់ៗ យ៉ាងស្មុគស្មាញគួរឲ្យស្ញប់ស្ញែងណាស់។ ​ប្រាសាទភ្នំជីសូរ្យ ស្ថាបនាឡើងដោយ ព្រះមហាក្សត្រ សុរិយាវ័រ្មនទី១ នាដើមសតវត្សទី១១ នៃសម័យអង្គរ​។ បច្ចុប្បន្នស្ថិតក្នុង ឃុំរវៀង ​ស្រុកសំរោង​ ខេត្តតាកែវ។

ទំព័រ