សារ​កំហុស

Notice ៖ Undefined offset: 1 ក្នុង counter_get_browser() (ជួរ 70 នៃ /home/unvanna/domains/takeo.gov.kh/public_html/sites/all/modules/counter/counter.lib.inc) ។

អំពីសាលាខេត្ត

តាកែវជាខេត្តមួយ ដែលមានវ័យចំណាស់ជាងគេក្នុងចំណោមរាជធានី-ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា វាជាប្រភពដើមនៃវប្បធម៌ អរិយធម៌ជាតិ ដែលមានសក្ដានុពលទេសចរណ៍ទាំងវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។ ទីតាំងទាំងនេះបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនា ដើម្បីស្វែងយល់អំពីប្រពៃណីទំនៀមទំលាប់របស់បុព្វបុរសខ្មែរយើងតាម

រមណីយដ្ឋានទេសចរណ៍ទន្លេបាទី ភ្នំតាម៉ៅ ប្រាសាទនាងខ្មៅ រមណីយដ្ឋានទេសចរណ៍ភ្នំជីសូរ រមណីយដ្ឋានទេសចរណ៍ភ្នំដា រមណីយដ្ឋានទេសចរណ៍ភ្នំខ្លែង រមណីយដ្ឋានទេសចរណ៍ភ្នំបាយ៉ង់កោ ជ្រោះផ្អោក មណ្ឌលឧក្រិដ្ឋកម្មក្រាំងតាចាន់ ប្រាសាទជប់ពល...។

ជាក់ស្ដែងក្នុងរយៈពេលពេញមួយឆមាសនេះ ភ្ញៀវទេសចរចូលមកទស្សនា លំហែកម្សាន្ត សប្បាយ សិក្សាស្រាវជ្រាវ និងស្នាក់នៅមានការកើនឡើង ភ្ញៀវជាតិ ០,០៩%  និងភ្ញៀវអន្តរជាតិ ១០,៣៧% បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៤។