សារ​កំហុស

Notice ៖ Undefined offset: 1 ក្នុង counter_get_browser() (ជួរ 70 នៃ /home/unvanna/domains/takeo.gov.kh/public_html/sites/all/modules/counter/counter.lib.inc) ។

ដំណឹងទាំងអស់

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណត់ផ្លូវលេខ ១TK១ ប្រវែង២៤៥០០ម៉ែត្រ ពីទីរួមស្រុកព្រៃកប្បាសទៅដល់ភ្នំដា ស្រុកអង្គរបូរី

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការកំណត់ផ្លូវលេខ ១TK១ ប្រវែង២៤៥០០ម៉ែត្រ ពីទីរួមស្រុក ព្រៃកប្បាសទៅដល់ភ្នំដា ស្រុកអង្គរបូរី និងពិធីបើក​ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន២ខ្សែ ខ្សែទី១ ពីភ្នំដាទៅភ្នំបូរី រហូតដល់ព្រំប្រទល់ កម្ពុជា​-វៀតណាម ប្រវែង១៨០០០ម៉ែត្រនិងខែ្សទី២ ពីស្ពានហូរឈាមទៅឃុំពន្លៃ ប្រវែង៩៥​០​០​​ម៉ែត្រ កាលពីព្រឹកថ្ងៃទី ០៩ មីនា ២០១៦ ឯ.ឧបណ្ឌិតសភាចារ្យ សុខ អាន ឧប​នាយ​ក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានមានប្រសាសន៍ ដោយមានគម្រោងចង់ បង្កើត មូលនិធិគ្រូបង្រៀននៅស្រុកអង្គរបូរីដើម្ប

ផ្ទះសំណាក់ សុខុម

ផ្ទះសំណាក់ សុខុម គឺជាផ្ទះសំណាក់មួយដែលមានសម្ភារៈទាន់សម័យ ល្អ អនាម័យ និងមានសេវាកម្មល្អតាមតម្រូវការរបស់ភ្ញៀវ។

សារមន្ទីរខេត្តតាកែវ និងសារមន្ទីរអង្គរបុរី

នៅខេត្តតាកែវ មានសារមន្ទីរចំនួន២ ត្រូវគេបង្កើតឡើង មួយមានទីតាំងនៅទីរួមខេត្តស្រុកអង្គរបុរី (ក្បែរភ្នំដា) និងទី២ នៅកណ្តាលទីក្រុងដូនកែវតែម្តង។ សារមន្ទីរនៅទីរួមខេត្តនេះ​ គឺមានលក្ខណៈសំខាន់ជាងគេ ព្រោះវាបានរចនាឡើងតាមរចនាបទស្ថាត្យកម្មសិល្បៈភ្នំដា។ ហើយវារក្សាទុកនូវរាល់បេតិកភណ្ឌវត្ថុជាច្រើន ដែលប្រមូលបានពីប្រជាជននៅទូទាំងខេត្តតាកែវ។  សារមន្ទីរនេះបើកចាប់ពីម៉ោង ៨-១១ព្រឹក និង  ២-៥ល្ងាច  ពីថ្ងៃចន្ទ-សៅរ៍ ​តម្លៃសំបុត្រចូលទស្សនា​១ដុល្លាសម្រាប់ជនបរទេស។

រមណីយដ្ឋាន ភ្នំខ្លែង

ភ្នំខ្លែងគឺជាទីអារាមជាទីសក្ការៈមួយដែលបង្កើតឡើងតាំងពីសតវត្សទី១៨ ហើយបានបញ្ចប់ការសាង សង់អំឡុងទសវត្ស ១៧៣៥ ដោយព្រះគ្រូចៅអធិការដ៏ជាទីគោរពមួយព្រះអង្គ ​និងដោយការចូលរួមបរិច្ចាកពី ប្រជាពលរដ្ឋនៅតំបន់នោះជាច្រើនជំនាន់ផងដែរ    ហើយពីមួយថ្ងៃទៅមួយថ្ងៃវត្តភ្នំខ្លែង   ទទួលបានការពេញ និយមគោរពបូជាពីប្រជាជនទូទាំងខេត្តតាកែវ។ នៅរៀងរាល់ចុងសប្តាហ៍និងជាពិសេសថ្ងៃសីលមាន​ពុទ្ធបរិស័ទ ជាច្រើននៅបន់ស្រន់ ដើម្បីសុំសេចក្តីសុខ និងលាភសំណាងពីបារមីវត្តនោះ។ អ្វីដែលធ្វើឲ្យភ្នំខ្លែងកាន់តែ ទាក់ទាញភ្ញៀវទេសចរថែមទៀតនោះ គឺរមណីយដ្ឋាននេះស្ថិតនៅលើកំពូលភ្នំ ដែលព័ទ្ធជុំវិញដោយវាលស្រែ លាតសន្ធឹងល្វឹងល្វើយជាប្រភពនាំមកនូវខ្យល់អាកាស​បរិសុទ្ធប្រកបដោយ

រមណីយដ្ឋានធម្មជាតិកែច្នៃ ជ្រោះផ្អោក

រមណីយដ្ឋានធម្មជាតិកែច្នៃ ជ្រោះផ្អោក គឺជារមណីយដ្ឋានដែលបានបង្កើតឡើងនៅឆ្នាំ២០០០ ដែលមានទីតាំងស្ថិតនៅភូមិជ្រោយស្លែង ឃុំគិរី ចុងកោះ ស្រុកគិរីវង់ មានចម្ងាយ ១២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង ៤២គីឡូម៉ែត្រ ពីទីរួមខេត្ត  តាមបណ្តោយ ផ្លូវជាតិលេខ២។ រមណីដ្ឋាននេះនៅរដូវវស្សា មានទឹកជ្រោះធ្លាក់ច្រើនពីលើភ្នំ​ និងនៅរដូវប្រាំង គឺពុំសូវមានទឹកធ្លាក់ទេ ហើយរមណីយដ្ឋាននេះក៏សំបូរផងដែរនូវ ដំណាំហូបផ្លែ ដូចជាខ្នុរ ចេក ដំឡូង ស្វាយ ។ល។ ពិសេសទៀត នោះនៅទីនោះក៏មានលក់វត្ថុអនុស្សាវរីយ៍ដែលមានតម្លៃដូចជា ត្បូងថ្មជាដើម។

រមណីយដ្ឋាន ប្រាសាទតាញាណ

ប្រាសាទតាញាណ​​​ គឺជាក្រុមប្រាសាទតូចៗដែលស្ថិតនៅចម្ងាយប្រមាណ ​៣០០ម៉ែត្រ ពីប្រសាទ បាយ៉ង់កោ​។ ប្រាសាទនេះសាងសង់ក្នុងរាជស្តេចភវ័រ្មនទី១ នាសតវត្សទី៧ ដើម្បីឧទ្ទិសដល់ព្រះសិវៈ នៃព្រហ្មញ្ញ សាសនា។ សំណង់ប្រាសាទនេះសង់ដោយឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ភាពប្លែកៗនៃស្ថាបត្យកម្មប្រាសាទ នេះ គឺប្រហែលជាស្ថិតនៅក្នុងអន្តររចនាបទប្រាសាទព្រៃក្មេង និងប្រាសាទសំបូរព្រៃគុក។ នៅតាមដងផ្លូវពីឃុំ ព្រះបាទជាន់ជុំ អ្នកទេសចរទាំងឡាយនឹងធ្វើដំណើរឆ្លងកាត់តាមចំការដំណាំហូបផ្លែរបស់អ្នកភូមិ ផ្លែឈើដាំ តាមបែបធម្មជាតិទាំងនោះក៏អាចរកទិញបាននៅទីនោះ ដោយតម្លៃធូរថ្លៃផងដែរ។ ហើយអ្នកស្រុកនៅទីនោះអាច នឹងក្លាយជាអ្នកនាំភ្ញៀវ សម្រាប់លោកអ្នកដើម្បីឡើងទៅកាន់ភ្នំ

រមណីយដ្ឋាន សួនសត្វភ្នំតាម៉ៅ

ហួសពីប្រាសាទតាព្រហ្មប្រមាណ ១០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២ អ្នកទេសចរទាំងឡាយអាចនឹង ទៅដល់រមណីយដ្ឋានប្រកបដោយធម្មជាតិគួរជាទីរម្យនា នៅទីនោះគឺសួនសត្វភ្នំតាម៉ៅ។ អង្គការសត្វព្រៃ ពិភពលោកបានចូលរួមធ្វើការអភិរក្ស ​​និងថែរក្សាសួនសត្វភ្នំតាម៉ៅ ដើម្បីជួយសម្រួល ក៏ដូចជាធ្វើការអភិវឌ្ឍន៍ យ៉ាងណាឲ្យសួនសត្វនេះមាននិរន្តភាព ហើយអាចបើកទទួលភ្ញៀវទេសចរឲ្យចូលទស្សនាបានជាប្រចាំតាម កម្រិតថ្នាក់ជាតិមួយ។ ទីនេះមានទ្រុងសត្វគួរឲ្យចាប់អារម្មណ៍ជាច្រើនរួមទាំង សត្វខ្លា ដំរី និងខ្លាឃ្មុំ ។ល។ សួនសត្វភ្នំតាម៉ៅ គឺជាទីកន្លែងល្អបំផុតសម្រាប់ធ្វើការស្វែងយល់អំពីសត្វព្រៃនៅកម្ពុជា​។

រមណីយដ្ឋាន បឹងទន្លេបាទី ប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ

នៅតាមដងផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣០ ពីភ្នំពេញ រួចបត់ស្តាំតាមស្លាកសញ្ញា ពីផ្លូវជាតិចម្ងាយ ២ គីឡូម៉ែត្រ គឺទៅដល់រមណីយដ្ឋានធម្មជាតិ និង វប្បធម៌ ដោយមានប្រាសាទបុរាណដ៏ល្អត្រកាល ហើយក៏ជាទីកន្លែងទទួលទានអាហារភិកនិកជិតទីក្រុងផងដែរ។

១. បឹងទន្លេបាទី

ឯកឧត្តមឡាយវណ្ណៈអភិបាលនៃគណៈអភិបាលខេត្តតាកែវអញ្ជើញជាអធិបតីភាពក្នុងពិធីមហាសន្និបាត សហគមន៍កសិកម្មកំពែងសុខសែនសំបូរ នាព្រឹកថ្ងៃទី ២៩ កុម្ភៈ ២០១៦

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅក្នុងឱកាសដែលអញ្ជើញ​ចូលរួមក្នុងពិធីមហាសន្និបាតសហគមន៍កសិកម្មកំពែងសុខសែនសំបូរ លើសកម្ម​ភាព​ការងារឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ដែលប្រារព្ធធ្វើឡើងនៅសាលាឃុំកំពែង កាលពីព្រឹកថ្ងៃទី ២៩ កុម្ភៈ ២០១៦ បានមានប្រសាសន៍ដោយពន្យល់ពាក្យសហគមន៍ដល់កសិករថា គឺជាចែករំ​លែក​បទពិសោធន៍ពីម្នាក់ទៅម្នាក់ទៀត និងការជួយគ្នា ទៅវិញទៅមកទាំងផ្នែកបច្ចេកទេស និងសម្ភារៈលើការងារកសិកម្ម ។

ទំព័រ