សារ​កំហុស

Notice ៖ Undefined offset: 1 ក្នុង counter_get_browser() (ជួរ 70 នៃ /home/unvanna/domains/takeo.gov.kh/public_html/sites/all/modules/counter/counter.lib.inc) ។

រមណីយដ្ឋាន បឹងទន្លេបាទី ប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ

នៅតាមដងផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣០ ពីភ្នំពេញ រួចបត់ស្តាំតាមស្លាកសញ្ញា ពីផ្លូវជាតិចម្ងាយ ២ គីឡូម៉ែត្រ គឺទៅដល់រមណីយដ្ឋានធម្មជាតិ និង វប្បធម៌ ដោយមានប្រាសាទបុរាណដ៏ល្អត្រកាល ហើយក៏ជាទីកន្លែងទទួលទានអាហារភិកនិកជិតទីក្រុងផងដែរ។

១. បឹងទន្លេបាទី

នៅផ្នែកខាងជើងនៃប្រាសាទទាំងពីរនេះ គឺជាបឹងធម្មជាតិធំល្ហហ្ហេវគេហៅថា ទន្លេបាទី នៅតាមខ្សាច់ មាត់បឹងមានរោងតូចៗ សង់តម្រៀបគ្នានៅលើផ្ទៃទឹកដែលជាកន្លែង សម្រាប់​ជួលសម្រាកកំសាន្ត និងទទួលទាន អាហារភិកនិកនៃភ្ញៀវទេសចរទាំងឡាយ យ៉ាងរីករាយជាមួយម្ហូបអាហារថ្មីៗ ជាច្រើនមុខរបស់អ្នកស្រុក។  រមណីយដ្ឋាននេះស្ថិតនៅក្នុង ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី។

២. ប្រាសាទតាព្រហ្ម

ប្រាសាទនេះសាងសង់នាសម័យអង្គរ ដោយ មហាក្សត្រជ័យវរ្ម័នទី៧ នាដើមសតវត្សទី១៣។ ប្រាសាទតាព្រហ្មមានទំហំតូចល្មមតែមានលក្ខណៈល្អ គួរឲ្យ ស្ញប់ស្ញែងដោយក្បាច់ចម្លាក់អំពីថ្មភក់ និងសំណង់តួប្រាសាទអំពីថ្មបាយក្រៀម។

៣. ប្រាសាទយាយពៅ

នៅចម្ងាយ ១០០ម៉ែត្រ ពីប្រាសាទតាព្រហ្ម មានប្រាសាទតួប៉មទោលមួយទៀត ដែលគេស្គាល់ថា ប្រាសាទយាយពៅ។ ប្រាសាទនេះសាងសង់ អំពីថ្មភក់ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ជារចនាប័ទ្ម បាយ័នក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានក្បូរក្បាច់រស់រវើកនៅ តាមជញ្ជាំង និង ផ្តែរប្រាសាទដូចទៅនឹងប្រាសាទតាព្រហ្មដែរ។