សារ​កំហុស

Notice ៖ Undefined offset: 1 ក្នុង counter_get_browser() (ជួរ 70 នៃ /home/unvanna/domains/takeo.gov.kh/public_html/sites/all/modules/counter/counter.lib.inc) ។

រមណីយដ្ឋាន ប្រាសាទតាញាណ

ប្រាសាទតាញាណ​​​ គឺជាក្រុមប្រាសាទតូចៗដែលស្ថិតនៅចម្ងាយប្រមាណ ​៣០០ម៉ែត្រ ពីប្រសាទ បាយ៉ង់កោ​។ ប្រាសាទនេះសាងសង់ក្នុងរាជស្តេចភវ័រ្មនទី១ នាសតវត្សទី៧ ដើម្បីឧទ្ទិសដល់ព្រះសិវៈ នៃព្រហ្មញ្ញ សាសនា។ សំណង់ប្រាសាទនេះសង់ដោយឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ភាពប្លែកៗនៃស្ថាបត្យកម្មប្រាសាទ នេះ គឺប្រហែលជាស្ថិតនៅក្នុងអន្តររចនាបទប្រាសាទព្រៃក្មេង និងប្រាសាទសំបូរព្រៃគុក។ នៅតាមដងផ្លូវពីឃុំ ព្រះបាទជាន់ជុំ អ្នកទេសចរទាំងឡាយនឹងធ្វើដំណើរឆ្លងកាត់តាមចំការដំណាំហូបផ្លែរបស់អ្នកភូមិ ផ្លែឈើដាំ តាមបែបធម្មជាតិទាំងនោះក៏អាចរកទិញបាននៅទីនោះ ដោយតម្លៃធូរថ្លៃផងដែរ។ ហើយអ្នកស្រុកនៅទីនោះអាច នឹងក្លាយជាអ្នកនាំភ្ញៀវ សម្រាប់លោកអ្នកដើម្បីឡើងទៅកាន់ភ្នំនោះ និងអាចនិយាយរឿងព្រេងនានាទាក់ទងនឹង តំបន់នោះ។