សារ​កំហុស

Notice ៖ Undefined offset: 1 ក្នុង counter_get_browser() (ជួរ 70 នៃ /home/unvanna/domains/takeo.gov.kh/public_html/sites/all/modules/counter/counter.lib.inc) ។

រមណីយដ្ឋាន ភ្នំខ្លែង

ភ្នំខ្លែងគឺជាទីអារាមជាទីសក្ការៈមួយដែលបង្កើតឡើងតាំងពីសតវត្សទី១៨ ហើយបានបញ្ចប់ការសាង សង់អំឡុងទសវត្ស ១៧៣៥ ដោយព្រះគ្រូចៅអធិការដ៏ជាទីគោរពមួយព្រះអង្គ ​និងដោយការចូលរួមបរិច្ចាកពី ប្រជាពលរដ្ឋនៅតំបន់នោះជាច្រើនជំនាន់ផងដែរ    ហើយពីមួយថ្ងៃទៅមួយថ្ងៃវត្តភ្នំខ្លែង   ទទួលបានការពេញ និយមគោរពបូជាពីប្រជាជនទូទាំងខេត្តតាកែវ។ នៅរៀងរាល់ចុងសប្តាហ៍និងជាពិសេសថ្ងៃសីលមាន​ពុទ្ធបរិស័ទ ជាច្រើននៅបន់ស្រន់ ដើម្បីសុំសេចក្តីសុខ និងលាភសំណាងពីបារមីវត្តនោះ។ អ្វីដែលធ្វើឲ្យភ្នំខ្លែងកាន់តែ ទាក់ទាញភ្ញៀវទេសចរថែមទៀតនោះ គឺរមណីយដ្ឋាននេះស្ថិតនៅលើកំពូលភ្នំ ដែលព័ទ្ធជុំវិញដោយវាលស្រែ លាតសន្ធឹងល្វឹងល្វើយជាប្រភពនាំមកនូវខ្យល់អាកាស​បរិសុទ្ធប្រកបដោយភាពសុខដុមរម្យនា។ ភ្នំខ្លែងស្ថិតនៅ ក្នុង ឃុំព្រៃស្លឹក  ស្រុកទ្រាំង  មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ពីភ្នំពេញ ឬ១២គីឡូម៉ែត្រ ហួសពីក្រុងតាកែវ​តាមផ្លូវជាតិលេខ២។