សារ​កំហុស

Notice ៖ Undefined offset: 1 ក្នុង counter_get_browser() (ជួរ 70 នៃ /home/unvanna/domains/takeo.gov.kh/public_html/sites/all/modules/counter/counter.lib.inc) ។

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណត់ផ្លូវលេខ ១TK១ ប្រវែង២៤៥០០ម៉ែត្រ ពីទីរួមស្រុកព្រៃកប្បាសទៅដល់ភ្នំដា ស្រុកអង្គរបូរី

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការកំណត់ផ្លូវលេខ ១TK១ ប្រវែង២៤៥០០ម៉ែត្រ ពីទីរួមស្រុក ព្រៃកប្បាសទៅដល់ភ្នំដា ស្រុកអង្គរបូរី និងពិធីបើក​ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន២ខ្សែ ខ្សែទី១ ពីភ្នំដាទៅភ្នំបូរី រហូតដល់ព្រំប្រទល់ កម្ពុជា​-វៀតណាម ប្រវែង១៨០០០ម៉ែត្រនិងខែ្សទី២ ពីស្ពានហូរឈាមទៅឃុំពន្លៃ ប្រវែង៩៥​០​០​​ម៉ែត្រ កាលពីព្រឹកថ្ងៃទី ០៩ មីនា ២០១៦ ឯ.ឧបណ្ឌិតសភាចារ្យ សុខ អាន ឧប​នាយ​ក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានមានប្រសាសន៍ ដោយមានគម្រោងចង់ បង្កើត មូលនិធិគ្រូបង្រៀននៅស្រុកអង្គរបូរីដើម្បីជួយសម្រួល និងដោះស្រាយនូវទុក្ខលំបាកជីវភាពរស់នៅប្រចាំ ថ្ងៃរបស់គ្រូ បង្រៀនបាន ។

    ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បន្តថា​សមាគមមូលនិធិ​គ្រូ​បង្រៀន​នេះ វាមិនត្រឹមតែជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់គ្រូបានទៀតវាអាចឲ្យគ្រូខ្ចីប្រាក់ក្នុងសមាគមន៍ ដោយការប្រាក់ទាបបំផុត បើបៀបនឹងការ ប្រាក់ក្នុង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុដទៃ ហើយសមាគន៍នេះ យើងនឹងសិក្សា បន្ថែមទៀតដោយក្រុមការងារ នឹងជួយជាថវិកាយ៉ាងហោចណាស់ ក៍៥ម៉ឺនដុល្លារដែរ សម្រាប់តម្កល់ទុកក្នុងសមាគន៍នេះ ហើយយើងនឹងចងក្រងជាលក្ខន្តិកៈមួយ ដោយមានគណៈកម្មការ សម្រាប់គ្រង់គ្រងការងារសមាគមន៍ទាំងមូល ។

 

       

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បន្តទៀតថា សមាគមន៍នេះនឹង​ស្វែង​រក​មធ្យោបាយ និងធនធានដើម្បីបង្កើនសមត្ថភាព ជំនាញចំ​ណេះ​ដឹង ចំណេះធ្វើ និងបំណិនជីវិត លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកសិក្សាក្នុងស្រុកអង្គរបូរី ជំរុញការផ្លាស់ប្តូរបទ​ពិសោធ​ទាំង​ក្នុង​ការបង្រៀន និងក្នុងជីវភាពរស់នៅ ជំរុញ​ការផ្ទេរចំណេះ​ដឹ​ងរវាងលោកគ្រូ អ្នកគ្រូ និង​ការ​ផ្ទេរ​ចំណេះ​ដឹងពីលោកគ្រូ អ្នកគ្រូ​ទៅសិស្សា​នុសិ​ស្ស​ប្រកប​ដោយគុណវឌ្ឍិ និងគុណតម្លៃ លើក​កម្ពស់​តម្លៃ សេចក្តីថ្លៃថ្នូរ និងកិត្យាភាពរបស់លោកគ្រូ អ្នកគ្រូ បង្កើតវប្បធម៌​រាប់​អាន​គ្នា​ជិត​ស្និទ្ធ​រវាងគ្រូនិងគ្រូ រវាងគ្រូនិង សិស្ស រវាង​គ្រូ​និង​ឪពុក​ម្តាយ​អាណាព្យាបាលសិស្ស ។

       

                        សូមបញ្ជាក់ដែរថា ផ្លូវខែ្សលេខ ១TK១ ដែលមានប្រវែង ២៤៥០០ម៉ែត្រ ដែលសាងសង់រួចរាល់ជាស្ថាពរកាលពី ឆ្នាំ២០១៥ ដែលត្រូវបានធ្វើការដាក់សម្ពោធជាផ្លូវការនាពេលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរចេញចូលជាប្រចាំថ្ងៃ ព្រោះថាពីមុនមកផ្លូវពី​ស្រុកព្រៃកប្បាស ទៅ ស្រុកអង្គរបូរី ពិតជាមានផលវិបាកខ្លាំង ដោយធ្វើដំណើរ មានរយះពេលយូរ និងខាតពេលរក ទទួលទានរបស់បងប្អូន ។ ហើយចំពោះថ្ងៃនោះដដែល ក៏មានពិធីបើកការដ្ឋានស្ថាបនាផ្លូវ២ខ្សែ ដោយខ្សែទី១ ពីភ្នំដា ទៅភ្នំបូរី រហូតដល់ព្រំប្រទល់ កម្ពុជា-វៀតណាម ប្រវែង ១៨.០០០ម៉ែត្រ និងខ្សែទី២ ចាប់ពីស្ពានហូរឈាម ទៅឃុំពន្លៃ ប្រវែង ៩.៥០០ម៉ែត្រ ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ ៕