សារ​កំហុស

Notice ៖ Undefined offset: 1 ក្នុង counter_get_browser() (ជួរ 70 នៃ /home/unvanna/domains/takeo.gov.kh/public_html/sites/all/modules/counter/counter.lib.inc) ។

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំ ត្រៀមរៀបចំពិធីសម្ពោធផ្លូវប្រវែង ២៤.៥គីឡូម៉ែត្រ ពីទីរួមស្រុកព្រៃកប្បាស ទៅស្រុកអង្គរបូរី

 បញ្ហាសន្តិសុខ និងសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាកត្តាសំខាន់សម្រាប់ថ្នាក់ដឹកនាំ នៅអំឡុងពេល ប្រារព្ឋពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការកំណត់ផ្លូវលេខ ១TK១ ប្រវែង ២៤.៥ គ.ម ពីធីរួមស្រុកព្រៃ​កប្បាស​ទៅដល់ភ្នំដា និង​ពិធី​បើ​កការ​ដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ២ខ្សែទៀត នៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ចុះ​ជួយខេត្ត តាកែវ ដែលប្រារព្ឋធ្វើឡើងនៅថ្ងៃទី០៩ មិនា ២០១៦ខាងមុខ នេះជាការលើកឡើងរបស់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅឱកាសដែលឯកឧត្តមអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការត្រៀម រៀប ចំសម្ពោធជាផ្លូវការនាថ្ងៃខាងមុខ ដែលកិច្ចប្រជុំនេះ ធ្វើឡើងសាលប្រជុំសាលាស្រុក អង្គបូរី នាព្រឹកថ្ងៃទី ១ មិនា ២០១៦ ។

   

ឯកឧត្តម ឡាយ វណ្ណៈ បានមានប្រសាសន៍បន្ថែមទៀតថា បញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ ធ្នាប់​សាធារណៈ នៅអំឡុងពេលប្រារព្ឋកម្មវិធី ជាបញ្ហាសំខាន់សម្រាប់យើងទាំងអស់គ្នា ហើយត្រូវយក​ចិត្ត​ទុក​​ដាក់​ខ្ពស់ និងឲ្យបានម្មត់ចត់ ក្នុងការថែរក្សាសុខសវត្តិភាពគណអធិបតី ជាពិសេសកងកំលាំងប្រដាប់វុធទាំង៣ប្រភេទ ត្រូវការពារ និងយាមល្បាតតាមគោលដៅរៀងៗ មុនពេលក្នុងពេល និងក្រោយពេលប្រារព្ឋពិធីចប់។ ឯកឧត្តម បាន​សង្កត់ធ្ងន់ថា ផ្លូវ១ខែ្សនេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋ និងគិតគូរបញ្ហាផ្លូវ សម្រាប់ ធ្វើ​ដំណើរដែលជាកត្តាដ៏ចំបាច់ ព្រោះផ្លូវជាសសៃឈាមយ៉ាងសំខាន់ សម្រាប់យើងទាំងអស់គ្នាក្នុង ការប្រកប ការងារ​ចិញ្ជឹមជីវិត ការធ្វើដំណើរបានងាយស្រួល ព្រមទាំងធ្វើ ការអភិវឌ្ឍន៍ ភូមិឃុំស្រុក-ក្រុង ឲ្យមានការរីកចំរើន នៃ​ហេដ្ឋា​រចនាសម្ព័ន្ឋរូបវន្ត  ។

   

សូមបញ្ជាក់ដែរ ផ្លូវខែ្សលេខ ១TK១ ដែលមានប្រវែង ២៤.៥ KM ដែលសាងសង់រួចរាល់ជាស្ថាពរកាលពី ឆ្នាំ២០១៥ ដែលត្រូវបានធ្វើការដាក់សម្ពោធនាថ្ងៃទី០៩ មិនា ឆ្នាំ២០១៦ខាងមុខនេះ ហើយកំណត់ផ្លូវនេះពិត ជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរចេញចូលជាប្រចាំថ្ងៃ ព្រោះថាពីមុនមកផ្លូវពី​ស្រុកព្រៃកប្បាសទៅស្រុកអង្គរបូរី ពិតជាមានផលវិបាកខ្លាំង ដោយធ្វើដំណើរមានរយះពេលយូរ និងខាតពេលរក ទទួលទានរបស់បងប្អូន ។ ហើយចំពោះថ្ងៃនោះដដែល ក៏មានពិធីបើកការដ្ឋានស្ថាបនាផ្លូវ២ខ្សែ ដោយខ្សែទី១ ពីភ្នំដា ទៅភ្នំបូរី រហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម ប្រវែង ១៨.០០០ម៉ែត្រ និងខ្សែទី២ ចាប់ពីស្ពានហូរឈាម ទៅឃុំពន្លៃ ប្រវែង ៩.៥០០ម៉ែត្រ ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ ៕

 

 

ព័ត៌មានដែលទាក់ទង