សារ​កំហុស

Notice ៖ Undefined offset: 1 ក្នុង counter_get_browser() (ជួរ 70 នៃ /home/unvanna/domains/takeo.gov.kh/public_html/sites/all/modules/counter/counter.lib.inc) ។

ឯកឧត្តមឡាយវណ្ណៈអភិបាលនៃគណៈអភិបាលខេត្តតាកែវអញ្ជើញជាអធិបតីភាពក្នុងពិធីមហាសន្និបាត សហគមន៍កសិកម្មកំពែងសុខសែនសំបូរ នាព្រឹកថ្ងៃទី ២៩ កុម្ភៈ ២០១៦

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅក្នុងឱកាសដែលអញ្ជើញ​ចូលរួមក្នុងពិធីមហាសន្និបាតសហគមន៍កសិកម្មកំពែងសុខសែនសំបូរ លើសកម្ម​ភាព​ការងារឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ដែលប្រារព្ធធ្វើឡើងនៅសាលាឃុំកំពែង កាលពីព្រឹកថ្ងៃទី ២៩ កុម្ភៈ ២០១៦ បានមានប្រសាសន៍ដោយពន្យល់ពាក្យសហគមន៍ដល់កសិករថា គឺជាចែករំ​លែក​បទពិសោធន៍ពីម្នាក់ទៅម្នាក់ទៀត និងការជួយគ្នា ទៅវិញទៅមកទាំងផ្នែកបច្ចេកទេស និងសម្ភារៈលើការងារកសិកម្ម ។

     

          ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា សហគមន៍កសិកម្មកំពែងសុខសែនសំបូរ ត្រូវបានបង្កើតឡើងក្រោមការផ្ដួចផ្ដើមគំនិតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៥  ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាកសិករ នៅមូល​ដ្ឋានស្រុកគិរីវង់ ក៏ដូចជាក្រុង-ស្រុកទូទាំងខេត្តតាកែវ ប៉ុន្តែនេះជាជំហានដំបូង គឺយើងចាប់ផ្ដើមអនុវត្តន៍នៅក្នុងឃុំកំពែង ស្រុកគិរីវង់ ដែលមានសមាជិកសរុប ២១២នាក់ នារី ៨៥នាក់ និងមានភាគហ៊ុន សរុប ៧៩៤ហ៊ុន ហើយក្នុង១ហ៊ុន ស្មើរនឹង ៥០០០០រៀល ។

          ឯកឧត្តម បន្ថែមថា ការបង្កើតសហគមន៍នេះគឺកើតចេញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះជីវភាពរបស់បងប្អូនទាំងអស់ ក៍ដូចជាឲ្យកសិករចេះរួបរួមសាមគ្គី និងជួយគ្នាទៅវិញទៅមកទាំងផ្នែកបច្ចេកទេស សម្ភារៈ និងថវិកាលើការងារប្រចាំថ្ងៃរបស់ខ្លួន ពិសេសការងារដំណាំស្រូវ ដូច្នេះសូមបងប្អូនត្រូវ​​ចេះ​សហការគ្នាឲ្យបានល្អរឹងមាំ ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍មួយគ្នាកាន់តែរីកចម្រើន និងក្លាយជាសហគមន៍គម្រូ និងឈានមុខ ។

   

          ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឡាយ វណ្ណៈ បានធ្វើការក្រើនរំលឹកដល់ បងប្អូនប្រជា ពលរដ្ឋទាំងអស់ កុំអោយចាញ់បោកជនខិលខូចមួយចំនួនដែល តែងតែដើរបោកប្រាស់បង ប្អូនថា សូមបងប្អូនយកប្រាក់មកដាក់ចូលសហគមន៍ និងទទួលបានវិញនូវការប្រាក់ រហូតដល់ ១០% ប៉ុន្តែផ្ទុយទៅវិញជាការបោកប្រាស់សុទ្ឋសាត ។ តមកឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សហគមន៍កសិកម្មកំពែងសុខសែនសំបូរ មិនមែនជាសហគមន៍ដែលបោកប្រាស់ទេ គឺជួយបងប្អូនយើងពិតប្រាកដដែលកំពុងមានជីវភាពខ្វះខាត នៅពេលធ្វើកសិកម្ម ដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដែលយើងអាចផ្ដល់ជូននូវ ជី គ្រាប់ពូជដំណាំផ្សេងៗ និងដើមទុន មួយចំនួនទៀតក្នុងអត្រាការប្រាក់ទាបបំផុត ៕

ព័ត៌មានដែលទាក់ទង