សារ​កំហុស

Notice ៖ Undefined offset: 1 ក្នុង counter_get_browser() (ជួរ 70 នៃ /home/unvanna/domains/takeo.gov.kh/public_html/sites/all/modules/counter/counter.lib.inc) ។

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ឋបនីយជីវមណ្ឌល

កិច្ចប្រជុំថ្នាក់តំបន់ស្តីពីឋបនីយជីវមណ្ឌល៖
នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំរួមគ្នារវាង កិច្ចប្រជុំលើកទី៨នៃបណ្តាញឋបនីយជីវមណ្ឌលអាស៊ីអាគ្នេយ៍ កិច្ចប្រជុំលើទី២នៃបណ្តាញឋបនីយជីវមណ្ឌលអាស៊ី-ប៉ាស៊ីហ្វីច និងសិក្ខាសាលាលើកទី៣ស្តីពីការពង្រឹងសមត្ថភាពគ្រប់គ្រងឋបនីយជីវមណ្ឌលនិងតំបន់ការពារធម្មជាតិ។ កិច្ចប្រជុំអន្តរជាតិថ្នាក់តំបន់នេះត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយអង្គការយូណេស្កូ និងដៃគូអភិវឌ្ឍន៍ និងដោយមានតំណាងរចូលរួមមកពីប្រទេសកូរ៉េ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន ថៃ វៀតណាម ម៉ុងហ្គោលី រុស្ស៊ី ឥណ្ឌា អ៊ីរ៉ង់ កាហ្សាស្តង់ ណេប៉ាល់ និងអូស្រ្តាលី។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីកំណត់តម្រូវការនៃឋបនីយជីវមណ្ឌល កំណត់អត្តសញ្ញាណតំបន់ការពារប្រព័ន្ធអេកូឡូស៊ី កំណត់តម្លៃនិងអត្ថប្រយោជន៍នៃហេតុប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច សង្គម និងវប្បធម៌ នេៅក្នុងតំបន់ឋបនីយជីវមណ្ឌល សំដេៅប្រែក្លាយតំបន់ទាំងនោះឱ្យទេៅជាគោលដេៅអេកូទេសចរណ៍ និងតំបន់អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន។