រដ្ឋបាលខេត្តតាកែវ

Takeo Administration

រដ្ឋបាលខេត្តតាកែវ

Takeo Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តមអភិបាលខេត្ត អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត

ដោយ chanchonphanith007ចំនួនទស្សនា (221)

តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត  ដែលកិច្ចប្រជុំនេះបានរៀបចំធ្វើទ្បើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុក និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តអញ្ជើញចូលរួមផងដែរ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏ដូចជាអាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ជាពិសេសក្នុងរដូវទឹកឡើងនេះ ព្រោះថាពេលនេះទឹកកំពុងជន់លិចនៅផ្នែកខាងលើមានខេត្តមណ្ឌលគិរី ស្ទឹងត្រែងជាដើម ហើយដែលអាចនឹងបណ្តាលឱ្យប៉ះពាល់ដល់ខេត្តតាកែវក្នុងពេលខាងមុខ។

សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
TAKEO WEATHER
ព័ត៌មានជាប់ទាក់ទង

សាលាខេត្តតាកែវ, Krong Doun Kaev

អ៊ីមែល : info@takeo.gov.kh

លេខទូរស័ព្ទ : (+855)77 822 282

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តតាកែវ

កែប្រែចុងក្រោយ : 2 ខែមុន