រដ្ឋបាលខេត្តតាកែវ

Takeo Administration

រដ្ឋបាលខេត្តតាកែវ

Takeo Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩​

ដោយ chanchonphanith007ចំនួនទស្សនា (123)

នៅព្រឹកថ្ងៃព្រហស្បតី៍ ០៣ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩​ ដេីម្បីបូកសរុបរបាយការណ៍សកម្មភាពការងារ​កន្លងមក​ បញ្ហាប្រឈម​ និងលេីកទិសដៅអនុវត្តបន្ត​ ជាពិសេសគឺផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំមួយចំនួន របស់ ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា ដល់សហគមន៍ ដល់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និង លោកមេបញ្ជាការតំបន់សឹករងតាកែវ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏នាំយកប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ដែលបានរៀបចំលក្ខណៈសម្បត្តិដោះស្រាយបញ្ហាសម្រាប់ឆ្នាំ ២០២១ ក្នុងករណីមានការឆ្លងចូលសហគមន៍ធ្ងន់ធ្ងរ។ សម្តេចតេជោ បានថ្លែងថា សុខចិត្តចាត់ទុកថា «មាន» ប្រសើរជាងថា «អត់មាន»។
១៖ ត្រូវចេះរស់នៅធម្មតាតាមគន្លងថ្មី ដោយប្រកាន់យកការកែប្រែឥរិយាបថអនាម័យស្អាត និងប្រកាន់គោលការណ៍៤ខាងក្រោម ។
២៖ ពង្រឹងសេវាសុខាភិបាលតាមមូលដ្ឋាន ជាពិសេសត្រៀមឱ្យមានកន្លែងដាក់អ្នកជំងឺកូវីដ១៩ កុំឱ្យមានការចម្លងគ្នា និងរៀបចំបំពាក់ឧបករណ៍ជំនួយផ្លូវដង្ហើម។
៣៖ សហការជាមួយគ្លីនិកនានាក្នុងការតាមរកអ្នកពាក់ព័ន្ធជំងឺកូវីដ១៩។
៤៖ បណ្តុះបណ្តាលគ្រូពេទ្យបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពលើការព្យាបាល។
៥៖ ពង្រឹងសតម្ថភាពមន្ទីរពិសោធន៍ទាំងនៅភ្នំពេញ សៀមរាប ព្រះសីហនុ និងបាត់ដំបង។
៦៖ ផ្គត់ផ្គង់សម្ភារពេទ្យជាពិសេសម៉ាស់ អាវ ទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលត្រូវជួយរុករកអ្នកជំងឺកូវីដ១៩។ សម្តេចតេជោ បានបញ្ជាក់ថា មិនត្រូវឱ្យខ្វះសម្ភារ បរិក្ខារពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយចំនួន ដូចប្រទេសជឿនលឿនមួយចំនួននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានសម្ភារ បរិក្ខារពេទ្យគ្រប់គ្រាន់ មិនឱ្យចូលព្យាបាលអ្នកជំងឺឡើយ។
៧៖ ប្រព័ន្ធបញ្ជូនជំងឺត្រូវចាត់ចែង និងពង្រឹងសមត្ថភាព ហើយត្រូវមានគិលានុបដ្ឋាកសង្គ្រោះឱ្យបានសមរម្យ។ ជាពិសេសការបញ្ជូនចេញ និងចូល កុំឱ្យមានការចម្លងគ្នា។
៨៖ ត្រូវពង្រីកក្រុមការងារឆ្លើយតបបន្ទាន់បន្ថែមទៀត។
៩៖ ត្រូវមានក្រុមគ្រូពេទ្យព្យាបាល ដោយចែកជាក្រុមៗនៅតាមមន្ទីរពេទ្យ ដោយប្រចាំការនៅមន្ទីរពេទ្យផង និងអាចចល័តទៅកាន់កន្លែងដទៃពេលមានតម្រូវការចាំបាច់។
១០៖ ត្រៀមកន្លែងធ្វើចត្តាឡីស័ក និងអ្នកគ្រប់អ្នកធ្វើចត្តាឡីស័កឱ្យបានម៉ត់ចត់។
១១៖ ជំរុញការចូលរួមក្នុងសហគមន៍ ជាពិសេសស្ត្រីនៅតាមផ្ទះឱ្យចូលរួមការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
១២៖ អាជ្ញាធរមូលដ្ឋានភូមិឃុំត្រូវចូលរួមអប់រំសុខភាពប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍។ សម្តេចតេជោ បានណែនាំឱ្យយកគំរូតាមការផ្សព្វផ្សាយកាលពីខែមេសា ដោយមានការចាក់ឧបករណ៍បំពងសំឡេងតាមភូមិ ឃុំ។
១៣៖ បង្កើត ឬពង្រឹងប្រព័ន្ធតាមដានអ្នកប៉ះពាល់ និងប្រព័ន្ធរាយការណ៍ជំងឺឱ្យបានទូលំទូលាយថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
១៤៖ លើទឹកចិត្តឱ្យមានតម្លាភាព និងស្មោះត្រង់ក្នុងការបង្ហាញខ្លួនពាក់ព័ន្ធជំងឺកូវីដ១៩ ដើម្បីចាត់វិធានការបានលឿន៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
TAKEO WEATHER
ព័ត៌មានជាប់ទាក់ទង

សាលាខេត្តតាកែវ, Krong Doun Kaev

អ៊ីមែល : info@takeo.gov.kh

លេខទូរស័ព្ទ : (+855)77 822 282

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តតាកែវ

កែប្រែចុងក្រោយ : 6 ថ្ងៃមុន