រដ្ឋបាលខេត្តតាកែវ

Takeo Administration

រដ្ឋបាលខេត្តតាកែវ

Takeo Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញចែកអំណោយមនុស្សធម៌ ដល់ពលរដ្ឋចំនួន ៨០គ្រួសារ នៅក្នុងឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ

ដោយ chanchonphanith007ចំនួនទស្សនា (252)


តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ រួមជាមួយ លោក តែ សេរីបុត្រ ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវ និងជាតំណាងអង្គការការីតាសកម្ពុជា លោក ទុយ សុភ័ក្រ អភិបាល នៃគណៈអភិបាលស្រុកបូរីជលសារ លោកអភិបាលរងស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនបាន អញ្ជើញចូលរួមចែកអំណោយ មនុស្សធម៌ ដែលឧបត្ថម្ភដោយអង្គការការីតាសកម្ពុជា ដល់ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ និងរងផលប៉ះពាល់ដោយការរីករាតត្បាតជំងឺកូវីដ-១៩ ចំនួន ៨០គ្រួសារ មកពីឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកុំភ្លេចឲ្យសោះ អំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ អំពីរីករាល ដាលនៃមេរោគកូវីដ១៩ កុំអោយមានឆ្លងនៅសហគមន៍របស់យើង ហើយជាពិសេសត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ-១៩ នេះ។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថារហូតមកដល់ពេលនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តតាកែវ បានបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការចាក់មេក្រូនៅតាមភូមិ តាមវត្តអារ៉ាមនានា និងចុះអប់រំដល់ខ្នងផ្ទះប្រជាពលករដែលទើបវិលត្រលប់ពីក្រៅប្រទេស ពីវិធីបង្ការនិងវិធានការការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ តាមរយៈការនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
TAKEO WEATHER
ព័ត៌មានជាប់ទាក់ទង

សាលាខេត្តតាកែវ, Krong Doun Kaev

អ៊ីមែល : info@takeo.gov.kh

លេខទូរស័ព្ទ : (+855)77 822 282

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តតាកែវ

កែប្រែចុងក្រោយ : 3 ខែមុន