រដ្ឋបាលខេត្តតាកែវ

Takeo Administration

រដ្ឋបាលខេត្តតាកែវ

Takeo Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម​ អ៊ូច​ ភា​ អភិបាល​ខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងនាំយកនូវសម្ភារមួយចំនួនប្រគល់ជូនមណ្ឌលកុមារកំព្រាខេត្តតាកែវ

ដោយ chanchonphanith007ចំនួនទស្សនា (280)


ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅរសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ អមដំណើរដោយ លោក លោកស្រី អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានការិយាល័យច្រកចេញចូលតែមួយសាលាខេត្ត លោក លោកស្រី មន្រ្តីរាជការ បានអញ្ជើញចូលរួមជួបសំណេះសំណាល និងនាំយកនូវសម្ភារៈមួយចំនួនប្រគល់ជូន កូនក្មួយ ដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តតាកែវ ស្ថិតនៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខដល់ក្មួយៗ កុមារា កុមារី នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវនាពេលនេះ គឺដើម្បីបង្ហាញពីភាពស្និទ្ឋស្នាល និងក្តីនឹករលឹកដល់ក្មួយៗដែលរស់នៅទីនេះ។ យើងត្រូវតែយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ទាំងអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងគោលបំណងគាំពារ ថែរក្សា ជំរុញការអភិវឌ្ឍលើឲ្យកុមារក្លាយទៅជាយុវជនល្អពលរដ្ឋល្អរបស់សង្គមជាតិក្នុងពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំដល់ដល់កូន ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដោយត្រូវស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីអនាគតរបស់ក្មួយៗបើទោះបីជាក្មួយៗមានបញ្ហា ក៏មិនត្រូវអស់សង្ឃឹមត្រូវតស៊ូជំនះរាល់ឧបសគ្គ។ ក្មួយៗ ត្រូវខិតខំរៀនសូត្រ បង្កើនសមត្ថភាពជំនាញ ដើម្បីជាការតបស្នងសងគុណដល់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ជួយទំនុបបំរុង និងជួយជ្រោមជ្រែងដល់ក្មួយៗនៅទីនេះ។ ក្មួយៗទាំងអស់ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន បើមានមិត្តភ័ក្រ្ត ឬនរណាម្នាក់ អូសទាញឲ្យប្រើប្រាស់គ្រឿងញៀន ត្រូវធ្វើការរាយការណ៍ដល់លោកគ្រូ អ្នកគ្រូភ្លាម។

ឯកឧត្តម បានធ្វើការណែនាំដល់គណៈគ្រប់គ្រងសាលា ឱ្យបន្តអនុវត្តនូវវិធានការអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី១៩ និងណែនាំឱ្យក្មួយៗត្រូវថែទាំសុខភាព ដោយត្រូវអនុវត្តនូវវិធានការអនាម័យ និងវិធានការនានាតាមការណែនាំដល់របស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យឆ្លងនៅជំងឺផ្សេងៗ។

សូមបញ្ជាក់ដែរថា សម្ភារៈដែលបានយកប្រគល់ជូននាឱកាសនោះដែររួមមាន៖ អង្ករ ១តោន មីកំប៉ុង ២០កេះ ទឹកបរិសុទ្ធ ១០កេះ និងទឹកក្រូច ១០កេះផងដែរ ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
TAKEO WEATHER
ព័ត៌មានជាប់ទាក់ទង

សាលាខេត្តតាកែវ, Krong Doun Kaev

អ៊ីមែល : info@takeo.gov.kh

លេខទូរស័ព្ទ : (+855)77 822 282

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តតាកែវ

កែប្រែចុងក្រោយ : 3 ខែមុន