រដ្ឋបាលខេត្តតាកែវ

Takeo Administration

រដ្ឋបាលខេត្តតាកែវ

Takeo Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គ្រួសារអតីតយុទ្ធជនក្នុងស្រុកសំរោង ចំនួន ២០គ្រួសារ ទទួលបានអំណោយរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត

ដោយ chanchonphanith007ចំនួនទស្សនា (138)

តបតាមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឧត្ដមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានដឹកនាំក្រុមការងារនាំយកអំណោយចែកជូន អតីតយុទ្ធជន ចំនួន ២០គ្រួសារនៅស្រុកសំរោង ដែលជួបការលំបាកខ្វះខាត នឹងត្រូវបានដោះស្រាយក្នុងដំណាក់កាល ការពារការឆ្លងកូវីដ-១៩ ។

ឧត្ដមសេនីយ៍ត្រី នាង សុភារ៉ា បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន គឺជាវីរបុរសរបស់កម្ពុជាយើង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយបាននាំនាវាកម្ពុជាប្រែក្លាយពីប្រទេសដែលកំសត់មកជាប្រទេសដែលកំពុងអភិវឌ្ឍន៍មានការរីកចម្រើនលើគ្រប់វិស័យនិងនៅលើឆាក អន្តរជាតិ ដែលគេទទួលស្គាល់ថាកម្ពុជាតូចតែកម្ពុជាខ្លាំង។

លោកមេបញ្ជាការ ប្រធានសមាគម បានបន្តទៀតថា អំណោយដែលនាំយកមកចែកជូននៅពេលនេះជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្ដល់មកតាមរយៈតំបន់ប្រតិបត្តិការសឹករងតាកែវ ដើម្បីចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតទីទ័លលំបាក ចំនួន ២០គ្រួសារ ។

លោកមេបញ្ជាការ បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ និងបានដោះស្រាយការលំបាក ដល់អតីតយុទ្ធជនក្នុងជីវភាពប្រចាំថ្ងៃ ក្នុងនោះដែរលោកបានរំលឹកបន្ថែម ដល់បងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងគោរពជូនពរដល់ក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ឲ្យជួបតែសេចក្ដីសុខ ចៀសចាកផុតពីជំងឺកូវីដ-១៩។

សូមជម្រាបជូនថា ÷ អំណោយចែកជូនអតីតយុទ្ធជនដែលជួបការលំបាកខ្វះខាតនៅពេលនេះ ក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួ ទឹកក្រូច ១កេស ប៊ីចេង ១គីឡូក្រាម ស្កសរ ១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល ផងដែរ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
TAKEO WEATHER
ព័ត៌មានជាប់ទាក់ទង

សាលាខេត្តតាកែវ, Krong Doun Kaev

អ៊ីមែល : info@takeo.gov.kh

លេខទូរស័ព្ទ : (+855)77 822 282

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តតាកែវ

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន