រដ្ឋបាលខេត្តតាកែវ

Takeo Administration

រដ្ឋបាលខេត្តតាកែវ

Takeo Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលតាមតូបលក់ដូរជាមួយបងប្អូនអាជីវករនៅផ្សារអង្គតាសោម ស្រុកត្រាំកក់

ដោយ chanchonphanith007ចំនួនទស្សនា (1.4K)

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត អមដំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលស្រុកត្រាំកក់ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នេះបានចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ លក់ដូរនៅក្នុងផ្សារអង្គតាសោម ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ និងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។

មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានអប់រំផ្សព្វផ្សាយអំពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្ដាប្រទេសមួយចំនួនលើសកលលោក ជាពិសេស ស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជា និងបានស្នើដល់អាជ្ញាធរស្រុក និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែល ទើបវិលត្រលប់មកពីក្រៅប្រទេស ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់។

ចុងក្រោយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ចូលរួមការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាជាដើម ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
TAKEO WEATHER
ព័ត៌មានជាប់ទាក់ទង

សាលាខេត្តតាកែវ, Krong Doun Kaev

អ៊ីមែល : info@takeo.gov.kh

លេខទូរស័ព្ទ : (+855)77 822 282

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តតាកែវ

កែប្រែចុងក្រោយ : 6 ខែមុន