តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ដោយមានការចូលរួមពីសំណាក់ឯកត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ។


របៀបវារៈ នៃកិច្ចប្រជុំមានដូចខាងក្រោម៖
- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលេីកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ
- ពិនិត្យ និងអនុម័ត សេចក្តីព្រាងដីកាស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត
- ពិនិត្យ និងអនុម័ត សេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយះពេល ១២ខែចាប់ពីកិច្ចប្រជុំសាមញ្ញលេីកទី ២តទៅ
- ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្ដដា ឆ្នាំ២០១៩ ស្ដីពីការអនយុវត្តន៍របស់រដ្ឋបាលខេត្តតាកែវ
- ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្ដីពីការបែងចែកភាកិច្ចជូណ ឯកឧត្ដម លោកជំទាវ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តឲ្យទទួលបន្ទុកពិនិត្យ តាមដានវាយតម្លៃ របាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំ៩ខែ និងប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តតាកែវ
- ប្រកាសពេលវេលាប្រជុំក្រុមប្រឹក្សាខេត្ត លើកទី៣។


