តាកែវ÷ ក្រុមប្រឹក្សាខេត្តតាកែវ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកំម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ។
របៀបវារៈដាក់ជូនកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣ មានដូចខាងក្រោម÷
១- ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២
២- ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី១
៣- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររដ្ឋបាលខេត្តតាកែវ
៤- ប្រកាសពេលវេលា និងកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងមតិបិទអង្គប្រជុំ៕