រដ្ឋបាលខេត្តតាកែវ

Takeo Administration
ស្វែងរក

សត្វស្លាបជាច្រេីនពាន់ក្បាល​ កំពុងរស់នៅយ៉ាងសុខសាន្តក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

តាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តតាកែវ នៅថ្ងៃទី ២២ ខែ ឆ្នូ ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីជីវៈចម្រុះ ចុះល្បាតនិងអង្កេតសត្វស្លាបព្រៃក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានប្រទះឃើញសត្វសំខាន់ៗដូចជា សត្វកុក=៤១ ក្បាល , ទាកាបព្រៃក្បាលឆ្នូត ជាង២ពាន់ក្បាល និងសត្វក្រៀល=២៦ក្បាល កំពុងរស់នៅយ៉ាងសុខសាន្តនៅក្នុងតំបន់នោះ។

សូមបញ្ជាក់ថាបឹងព្រែកល្ពៅគឺជាតំបន់អភិរក្សសត្វក្រៀលដ៏សំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ក៏ដូចជាជម្រកសត្វស្លាបជាច្រេីនប្រភេទផងដែរ។ តំបន់អភិរក្សបឹងព្រែកល្ពៅដែលស្ថិតក្នុងភូមិសាស្ត្រស្រុកបូរីជលសារ​ និងស្រុកកោះអណ្តែត​ នៃខេត្តតាកែវ​ ត្រូវបានបង្កេីតឱ្យក្លាយទៅជាតំបន់ការពារទេស​ភាពតាមរយៈអនុក្រឹតរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០១៦​ លេីវិសាលភាពផ្ទៃដី​ ៨.៣០៥ហិកតា។

អត្ថបទទាក់ទង